Man Utd ​ឈ្នះ​មែន ​ប៉ុន្តែ​អតីត​កីឡាករ​ម្នាក់​រិះ​គន់​ទម្រង់​លេង​ដូច​ព្យុះ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Partizan Belgrade ​ក្នុង​លទ្ធផល ​១-០ ​នា​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Europa League ។

ត្បិត​តែ​ទទួល​បាន​៣​ពិន្ទុ​ដ៏​សំខាន់​នេះ​មែន ប៉ុន្តែ​បើ​មើល​ទៅ​លើ​ទម្រង់​លេង​ក្រុម​បច្ចុប្បន្ន​នេះ ហាក់​មិន​ល្អ​និង​គ្រប់​គ្រាន់​សម្រាប់​​ប្រជែង​ជាមួយ​ក្រុម​ដទៃ​នោះ​ទេ។ ​ជាក់​ស្ដែង​លោក Paul Scholes ​ដែល​ជា​អតីត​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម Man Utd ​បាន​មើល​ឃើញ​ថា​ក្រុម​ទាំង​មូល​ពេល​នេះ​លេង​មិន​យល់​ចិត្ត​គ្នា​ទាល់​តែ​សោះ។ ពួកគេ​លេង​ដូចជា​កីឡាករ​មិន​ដែល​បាន​ហាត់​ជុំ​គ្នា​អីចឹង។

​ជាមួយ​លទ្ធផល​ឈ្នះ​ប្រកួត​ក្រៅ​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម Manchester United បាន​បញ្ចប់​កំណត់ត្រា​មិន​ដែល​ស្គាល់​ជ័យ​ជម្នះ​​ក្រៅ​ដី​តាំង​ពី​ខែ​មិនា​របស់​ខ្លួន​មក​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT