Real Madrid ​ចង់​បាន Lewandowski ​នៅ​ខែ​មករា ​ជំនួស Jovic ​

ក្រុម Real Madrid ​នឹង​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​ Lewandowski ​ពី​ក្រុម Bayern Munich ​ម្ដង​ទៀត​នៅ​ខែ​មករា​ឆ្នាំ​២០២០ ​ដើម្បី​ជំនួស​តំណែង​របស់ Luka Jovic ​ដែល​ធ្វើ​មិន​បាន​ល្អ​។

Lewandowski ​កំពុង​លេង​ល្អ​មែនទែន​ឱ្យ​ក្រុម Bayern Munich ​នា​រដូវ​កាល​នេះ។ រូបគេ​ស៊ុត​ចូល​សឹង​គ្រប់​ប្រកួត ​ដោយ​រក​បាន​១៨​គ្រាប់​ហើយ ​ក្នុង​ការ​លេង​១៣​ប្រកួត​មក​នេះ។ ​ដោយសារ​តែ​លេង​បាន​យ៉ាង​ល្អ​នេះ​ហើយ ទើប​ក្រុម Real Madrid ​ចាប់​អារម្មណ៍​នឹង​ចង់​បាន​យក​មក​រួម​ក្រុម​នៅ​ខែ​មករា​ខាង​មុខ​ជា​ថ្មី​ម្ដង​ទៀត ​ក្រោយ​ពី​បរាជ័យ​ច្រើន​លើក​មក​ហើយ។

ការ​ចង់​បាន Lewandowski ​នេះ​គឺ​ដើម្បី​មក​ជំនួស Luka Jovic ​ដែល​ក្លឹប​ទិញ​នៅ​រដូវ​ក្ដៅ​កន្លង​ទៅ ប៉ុន្តែ​លេង​មិន​ល្អ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ តម្លៃ​ខ្លួន​របស់​កីឡាករ​ប៉ូឡូញ​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ប្រមាណ​ជា​៦៥​លាន​ផោន​ប៉ុណ្ណោះ ​ដែល​ល្មម​សម្រាប់​ក្រុម​របស់​លោក Zidane ​នាំ​យក​ទៅ​អេស្ប៉ាញ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT