កីឡាករ Man Utd ​នឹង​ដើរ​ចេញ​ពី​ទីលាន ​បើ​មាន​ការ​រើសអើង​យប់​នេះ​

ក្រុម Manchester United ​នឹង​ត្រូវ​លេង​ទល់​ក្រុម​ Partizan នៅសែប​ ​នៅ​យប់​នេះ ​ពាន​រង្វាន់ Europa League ​។

ក្រុម​ Partizan ​នេះ ​បាន​រង​ពិន័យ​លេង​បិទ​ទ្វា​២​ប្រកួត​មក​ហើយ ដោយសារ​តែ​រឿង​អ្នក​គាំទ្រ​រើសអើង​ពូជ​សាសន៍ ​ហើយ​ប្រកួត​ទល់​ក្រុម Man Utd ​នេះ ​ពួកគេ​អាច​ឱ្យ​អ្នក​គាំទ្រ​ខ្លួន​ចូល​មើល​វិញ​បាន​ហើយ។ ការ​ប្រកួត​នេះ​ដែរ ​លោក Ole ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​ក៏​ព្រមាន​ដល់​ម្ចាស់​ផ្ទះ​ដែរ​ថា​ប្រសិន​បើ​មាន​ការ​រើស​អើង​កើត​ឡើង​លើ​កីឡាករ​ខ្លួន នោះ​ពួកគេ​នឹង​ដើរ​ចេញ​ពី​ទីលាន​មិន​ប្រកួត​តែ​ម្ដង។

រំលឹក​ថា​អ្នក​គាំទ្រ​ប៊ុលហ្គារី​នេះ ​បាន​បង្ហាញ​ពី​ការ​រើសអើង​កីឡាករ​ស្បែក​ខ្មៅ​ខ្លាំង​មែនទែន។ ជាក់​ស្ដែង​ពេល​ជម្រើស​ជាតិ​នេះ​លេង​ទល់​ក្រុម​អង់គ្លេស​កន្លង​ទៅ ​មាន​អ្នក​គាំទ្រ​រើសអើង​លើ Sterling ​និង​កីឡាករ​ស្បែក​ខ្មៅ​ឯ​ទៀត​ខ្លាំង។ ​ការ​រើសអើង​នោះ ​បាន​ធ្វើ​ឱ្យ​ប្រធាន​សហព័ន្ធ​បាល់ទាត់​របស់​ប៊ុលហ្គារី​លា​ឈប់​ពី​តំណែង ​និង​គ្រូ​បង្វឹក​ក៏​ត្រូវ​ឈប់​ថែម​ទៀត ដោយសារ​តែ​មិន​អាច​ហាម​ឃាត់​អ្នក​គាំទ្រ​ខ្លួន​ឯង​បាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT