Conte៖ “Dortmund ​លេង​ខ្លាច Inter ហើយ​ផ្លាស់​ប្រព័ន្ធ​លេង​ភ្លាមៗ​យប់​មិញ”

លោក Antonio Conte ​បាន​ដឹកនាំ​ឲ្យ Inter Milan យក​ឈ្នះ​ទៅ​លើ​ក្លឹប Borussia Dortmund នៅ​លទ្ធផល ២-០ កាល​ពី​យប់​មិញ ​ដែល​នេះ​ជា​ជ័យជម្នះ​ខកខាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០១១ ទៅ​លើ​បណ្តា​ក្លឹប​អាល្លឺម៉ង់​នាម​ជា​អ្នកចាត់ការ។

ក្រោយ​បិទ​ការ​ប្រកួត​លោក Conte ​បាន​ប្រាប់​ Sky Sport Italia យ៉ាង​ដូច្នោះ​ថា៖ “Borussia Dortmund ​បាន​ផ្លាស់ប្រព័ន្ធ​លេង​របស់​គេ​ទៅ​ជា​ការពារ ៥ រូប​នៅ​ខាង​ក្រោយ​វិញ ពោល​មាន​ន័យ​ថា Dortmund ​លេង​ខ្លាច​ពួក​យើង”។

លោក​បន្ត៖ “យើង​ក៏​មាន​ផ្លាស់ប្តូរ​និង​គ្រប់គ្រង​ស្ថានការណ៍​យ៉ាង​លឿន​ផង​ដែរ ពេល​ Dortmund ផ្លាស់​មក​ប្រព័ន្ធ ៤-២-៣-១ ហើយ​កីឡាករ​របស់​យើង​មាន Roberto Gagliardini, Nicolo Barella និង Marcelo Brozovic សុទ្ធ​សឹង​តែ​ធ្វើ​បាន​ល្អ​នៅ​ប្រកួត​យប់​មិញ​នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT