ក្រោយផ្លាស់មកចូលរួមជាមួយក្លឹប Juventus នៅក្របខ័ណ្ឌអ៊ីតាលី ទល់ពេលនេះ Cristiano Ronaldo បានចូលរួមអស់រយៈពេលជាង ១ ឆ្នាំកន្លះ និងឆ្លងកាត់សរុប ៥៣ ប្រកួតហើយ។
គ្រាប់បាល់ដែល Cristiano សម្រេចបានមានចំនួន ៣៣ គ្រាប់សរុប ហើយការ Assist ក៏ធ្វើបានល្អគួរសមមាន ១១ លើក។ យ៉ាងណាមិញការស៊ុតបាល់ Free-Kick កីឡាករព័រទុយហ្គាល់បែរជាមិនទាន់សម្រេចបានសូម្បីមួយលើក។
បញ្ជាក់ថាកីឡាករព័រទុយហ្គាល់មានឱកាសសាកល្បងស៊ុត Free-Kick ចំនួន ២៨ លើក ដោយក្នុងនោះមាន ៧ លើកដែលអ្នកចាំទីសង្រ្គោះបាន៕
ប្រភព៖ BeSoccer