ក្រុម Chelsea បានយកឈ្នះលើក្រុម Ajax ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ ពានរង្វាន់ UEFA Champions Leaegue ។
ក្រុមតោខៀវ ធ្វើបានយ៉ាងល្អក្នុងការប្រកួត ដោយអាចយកឈ្នះក្រុម Ajax ដែលកំពុងឡើងជើងបាន។ Ajax នេះ ២ប្រកួតកន្លងមក ពួកគេល្អឥតខ្ចោះតែម្ដង ដោយឈ្នះនិងបិទមិនឱ្យដៃគូរកគ្រាប់បាល់បានឡើយ។ តែលេងទល់ក្រុម Chelsea វិញ បែរជាមិនអាចធ្វើអ្វីបាន ហើយថែមទាំងរបូត១គ្រាប់ទៅវិញ។
ការលេងបានល្អរបស់ក្រុមតោខៀវនេះ ធ្វើឱ្យលោក Lampard ដែលជាអ្នកចាត់ការក្រុមសរសើរបិទមាត់មិនជិតទេ ចំពោះទម្រង់លេងកូនក្រុម។ លោកបានបញ្ជាក់ថា៖ “ខ្ញុំមានមោទនភាពចំពោះទម្រង់លេងនេះ។ ខ្ញុំដឹងថានឹងពិបាកសម្រាប់យើងពេលលេងទល់ក្រុម Ajax ក្នុងដីពួកគេ។ ប៉ុន្តែដោយសារតែការខិតខំប្រឹងប្រែង ពួកគេធ្វើវាបានសម្រេច និងយក៣ពិន្ទុបាន”៕ប្រភព៖ Dailymail