Messi ​បង្កើត​កំណត់ត្រា​ពិសេស​១ ​ក្រោយ​ស៊ុត​ចូល​យប់មិញ​

ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម​ Prague ​ក្នុង​លទ្ធផល ​២-១ ​នៃ​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ។

ក្នុង​ជ័យជម្នះ​នេះ ​១​គ្រាប់​គឺ​ធ្វើ​បាន​ដោយ Messi ​ហើយ​វា​ក៏​បាន​បង្កើត​ជា​កំណត់ត្រា​មួយ​សម្រាប់​គេ​ផង​ដែរ។ ​កីឡាករ​អាហ្សង់ទីន​នេះ បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​រក​គ្រាប់​បាល់​បាន​១៥​រដូវ​កាល​នៅ UEFA Champions League ​។ ​ហើយ​១​គ្រាប់​នេះ​ទៀត​សោត ​ក៏​ជា​គ្រាប់​បាល់​ទី​១១៣​របស់​គេ​ឱ្យ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

ជាមួយ​លទ្ធផល​នេះ​ដែរ ​ក្រុម Barcelona ​ឆ្លង​កាត់​៣​ប្រកួត ​ឈរ​នៅ​កំពូល​តារាង​មាន​៧​ពិន្ទុ ​ស្រប​ពេល Inter Milan ​ដែល​ឈ្នះ Dortmund ​២-០ ​នោះ​នៅ​លេខ​២ ​មាន​៤​ពិន្ទុ ​និង​ក្រុម Dortmund ​ផ្ទាល់​នៅ​លេខ​៣​មាន​៤​ពិន្ទុ​ដែរ៕ប្រភព៖ Dailymail

  • Messi ​បង្កើត​កំណត់ត្រា​ពិសេស​១ ​ក្រោយ​ស៊ុត​ចូល​យប់មិញ​