(VDO) Conte បន្ត​កំណត់ត្រា​មិន​បរាជ័យ​ក្នុង​ដី ត្បិត​ប៉ះ​ក្រុម​ខ្លាំង Dortmund

ក្លឹប​ Inter Milan ​បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប Borussia Dortmund នៅ​លទ្ធផល ២-០ សម្រាប់​ប្រកួត​ក្នុង​ពូល F កាល​ពី​យប់​មិញ។ ជា​គូ​មរណៈ​មួយ​សម្រាប់​ប្រកួត​នៅ​ជុំ​ទី ៣ វគ្គ​ជម្រុះ​ក្នុង​ពូល UCL ហើយ ៣ ពិន្ទុ​នេះ​សោត ​ក៏​បាន​រុញ​ឲ្យ Inter ឡើង​មក​ឈរ​លេខ ២ ក្រោយ​ឈ្នះ ១ ស្មើ ១ ចាញ់ ១ មាន​ ៤ គ្រាប់​សរុប។

គ្រាប់​បាល់​ដំបូង​បង្អស់​កើត​ឡើង​នៅ​នាទី ២២ ធ្វើ​បាន​ដោយ​កីឡាករ Lautaro Martinez ​រហូត​ដល់​ចុង​តង់​នាទី ៨៩ ទើប Antonio Candreva បំបែក​បាន​មួយ​គ្រាប់​បន្ថែម​ទៀត។ បើ​និយាយ​ពី​ស្ថិតិ​សាច់​បាល់​លើ​ទីលាន ពិត​ណាស់​គឺ Dortmund មាន​ប្រៀប​ជាង ទាំង​ការ​បញ្ជូន​ក៏​ធ្វើ​បាន​ច្រើន​ជាង​ដាច់​ដល់​ទៅ ៦៣៥ លើក ធៀប​នឹង ៤៦១ លើក​របស់​ម្ចាស់​ផ្ទះ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​មិន​អាច​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​បាន។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=JYvRLDbu5K4&feature=onebox

បញ្ជាក់​ថា​នេះ​ជា​ប្រកួត​នៅ UCL នា​វគ្គ​ជម្រុះ​ក្នុង​ពូល​លើក​ទី ១១ ហើយ​សម្រាប់​លោក Conte ដែល​ដឹកនាំ​ក្នុង​ដី​ខ្លួន​ឯង ហើយ​ក៏​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ផង​ដែរ រាប់​ទាំង​ពេល​នៅ Chelsea, Juventus និង Inter Milan នេះ​ផ្ទាល់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT