ចំណេញ​ដល់​កីឡាករ​ណា​ខ្លះ ក្រោយ El Clasico លើក​ទៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ?

ការ​ប្រកួត El Clasico ​ពី​ដំបូង​ឡើង​បាន​កំណត់​ថា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ តុលា​ខាង​មុខ​នេះ ប៉ុន្តែ​ក្រោយ​រង​ស្ថានការណ៍​ក្តៅ​គគុក​ផ្នែក​នយោបាយ​នៅ​តំបន់​កាតាឡាន់ សហព័ន្ធ​ក៏​សម្រេច​លើក​មក​ធ្វើ​នៅ​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​វិញ។

តើ​កីឡាករ​រូប​ណា​ខ្លះ ដែល​ទទួល​ផល​ចំណេញ​ពី​ការ​ផ្លាស់ប្តូរ​ពេលវេលា​ប្រកួត​នេះ? សម្រាប់ Barcelona គឺ​មិន​ជា​សូវ​មាន​នោះ​ទេ ដោយ​បច្ចុប្បន្ន​បេក្ខភាព​របួស​គឺ​មាន​តែ Sergio Roberto មួយ​គត់ ហើយ​និង​ការ​ជាប់​បម្រាម​របស់ Ousmane Dembele បែប​នេះ​ប្រសិន​លេង​នៅ​ថ្ងៃ​ទី ២៦ អ្នក​មាន​បុណ្យ​នឹង​ខកខាន​កីឡាករ ២ រូប​នេះ។

ដោយ​ឡែក​សម្រាប់​ក្លឹប Real Madrid គឺ​អាច​ជួប​បញ្ហា​ធ្ងន់ធ្ងរ នៅ​ករណី​ដែល Clasico ត្រូវ​លេង​នា​ថ្ងៃ​ទី ២៦ ​តុលា ព្រោះ​បេក្ខភាព​របួស​របស់​ក្លឹប​មាន​ដល់​ទៅ ៣ រូប​សំខាន់​ដូច​ជា Luka Modric, Gareth Bale និង Lucas Vazquez ខណៈ Marco Asensio ត្បិត​ការ​ប្រកួត​ពន្យារ​ដល់​ខែ​ធ្នូ​ក៏​មិន​សង្ឃឹម​ថា​អាច​លេង​បាន​ដែរ ដរាប​ណា​នៅ​ជើង​ទី ២ ក្នុង​ឆ្នាំ​ក្រោយ ២០២០៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT