• (VDO) Chelsea ចូល​យក ៣ ពិន្ទុ​ពី Ajax ដល់​ក្នុង​ដី តាម​រយៈ​គ្រាប់​បាល់​ចុង​ម៉ោង

    Chelsea ​បាន​សម្រេច​យក​ឈ្នះ​ទៅ​លើ​ក្លឹប AFC Ajax ​ក្រោយ​សម្រេច​គ្រាប់​បាល់​ចុង​ម៉ោង ដោយ​កីឡាករ Michy Batshuayi នៅ​នាទី ៨៦ ​នៅ​ឯ​កីឡដ្ឋាន Amsterdam Arena ក្នុង​ប្រទេស​ហូឡង់​កាល​ពី​យប់​មិញ។

    ៣ ពិន្ទុ​ដ៏​មាន​តម្លៃ​នេះ​បាន​រុញ​ឲ្យ​តោ​ខៀវ​ឡើង​មក​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល​បណ្តោះ​អាសន្ន ហើយ​ក៏​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការ​ត្រៀម​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់​ផង​ដែរ។ ស្ថិតិ​គ្រប់គ្រង​បាល់​ម្ចាស់​ផ្ទះ​មាន​ច្រើន​ជាង​ដល់​ទៅ ៥៣ ភាគរយ ខណៈ​ក្រុម​ភ្ញៀវ​មាន ៤៧ ភាគរយ ប៉ុន្តែ​ការ​វាយ​សម្រុក​គ្រាប់​បាល់​បញ្ចប់​ទី Chelsea ធ្វើ​ចំ​គោលដៅ​បាន ៤ លើក និង​ Ajax ធ្វើ​បាន ២ លើក។

    ទស្សនា​វីដេអូ​ខាង​ក្រោម៖

    គួរ​រំឭក​ថា​នេះ​ជា​បរាជ័យ​លើក​ដំបូង​របស់ Ajax សម្រាប់ ៣ ប្រកួត​ចុង​ក្រោយ​នៅ UCL ​ដោយ​កន្លង​មក​សុទ្ធ​សឹង​បាន​យក​ឈ្នះ​លើ​គូ​ប្រកួត ហើយ​ស៊ី​ដាច់​ច្រើន​គ្រាប់​ទៀត​ផង៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT