លោក Jurgen Klopp សប្បាយចិត្តខ្លាំងនៅពេលដែលមានកីឡាករក្រុម Liverpool ដល់ទៅ៧នាក់ជាប់ឈ្មោះបេក្ខភាព៣០នាក់ចុងក្រោយ ដណ្ដើមពាន Ballon d’Or នាឆ្នាំនេះ។
ក្រុម Liverpool នឹងត្រូវលេងទល់ក្រុម Genk នៅម៉ោង២រំលងអាធ្រាត្រនេះ ពានរង្វាន់ UEFA Champions League ។ មុនការប្រកួតនេះចាប់ផ្ដើម លោក Klopp បានសរសើរដល់កូនក្រុមខ្លួនថាបំពេញការងារបានល្អ តាំងពីរដូវកាលមុន រហូតមកដល់ពេលនេះ។ លោក ថាការជាប់ឈ្មោះ៧នាក់ក្នុងចំណោម៣០នាក់ចុងក្រោយដណ្ដើមពាន Ballon d’Or គឺជាសញ្ញាបញ្ជាក់ថាក្រុមហង្សក្រហមកាន់តែរីកចម្រើនទៅហើយ។
គោលដៅរបស់ក្រុមបន្ដទៀត គឺការពារពានរង្វាន់ដែលឈ្នះ និងស្វះស្វែងឈ្នះពានរង្វាន់ដទៃទៀត ដែលខ្លួនកំពុងលេង។ ជាក់ស្ដែងនៅអង់គ្លេស ដាច់ពិន្ទុក្រុមលេខ២ Man City ៦ពិន្ទុ និងពាន UEFA Champions League នេះវិញ នៅចំណាត់ថ្នាក់លេខ២ក្នុងពូល ២ប្រកួតមាន៣ពិន្ទុ៕ប្រភព៖ Dailymail