ខ្សែប្រយុទ្ធ Rodrygo បានឱកាសជាប់ជម្រើស១១នាក់ដំបូងឱ្យក្រុម Real Madrid ក្នុងជំនួបទល់ក្រុម Galatasaray កាលពីយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ ក្រុម Real Madrid ដាក់សម្ពាធច្រើនដល់ក្រុមម្ចាស់ផ្ទះ ត្បិតអីពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គបន្ដបាន។ ជាក់ស្ដែងក្នុងប្រកួតនេះ អធិរាជស ស៊ុតដល់ទៅជាង២០ជើងឯណោះ តែទទួលបានលទ្ធផលឈ្នះត្រឹម ១-០ ប៉ុណ្ណោះ។

ចំពោះចំណាប់អារម្មណ៍កីឡាករវ័យ១៨ឆ្នាំខាងលើនេះវិញ គឺរូបគេនៅភ័យ និងមិនទាន់ស្ងប់ចិត្តនោះទេ សម្រាប់ការប្រកួតកម្រិតអន្តរជាតិដូច្នេះ។ តែដោយសារតែ Zidane ផ្ដល់ទំនុកចិត្តលើខ្លួន និងប្រាប់ឱ្យលេងតាមអ្វីដែលអាចធ្វើបាន ទើបរូបគេហានស៊ុតបាល់ខ្លះ និងធ្វើការសម្រេចចិត្តខ្លួនឯង។

៣ពិន្ទុដែលបាននៅយប់មិញនេះ ធ្វើឱ្យក្រុម Real Madrid មកឈរនៅលេខ២ក្នុងតារាងវិញហើយ មាន៤ពិន្ទុ ស្របពេលក្រុមលេខ១ PSG មាន៩ពិន្ទុពេញតែម្ដង៕ប្រភព៖ Marca