ឈ្នះ ​៥-០ ​គ្រូ Spurs ​ថា​មាន​ទឹក​មាត់​លេប​វិញ​ហើយ​

​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​ថា​លទ្ធផល​ឈ្នះ ៥-០ ​យប់មិញ​នៅ Champions League ​ធ្វើ​ឱ្យ​មាន​ទឹក​មាត់​លេប​និង​ឱកាស​ទៅ​មុខ​ទៀត​ហើយ​។

ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Red Stars ​បាន​ក្នុង​លទ្ធផល ៥-០ ​ក្នុង​ការ​ប្រកួត UEFA Champions League ​។ លទ្ធផល​ឈ្នះ​យ៉ាង​ធំធេង​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ឡើង​វិញ​បន្តិច​ហើយ ​ក្រោយ​ពី​ក្រុម​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង​កន្លង​មក។ ​ដូច​គ្នា​នេះ​ដែរ ​Pochettino ​អ្នក​ចាត់​ការ​ក្រុម Spurs ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​គ្រប់​យ៉ាង​ក្នុង​ក្រុម​ចាប់​ផ្ដើម​ប្រសើរ​ឡើង​វិញ ​ជាមួយ​លទ្ធផល​គាប់​ប្រសើរ​នេះ។

“មែន​ហើយ យើង​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​ប្រកួត​នេះ។ វា​ជា​លទ្ធផល​យ៉ាង​សំខាន់​សម្រាប់​ក្រុម ​និង​ធ្វើ​ឱ្យ​យើង​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត​សម្រាប់​ប្រកួត​បន្ទាប់។ ​យើង​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ពេល​មាន​សម្ពាធ​កើត​ឡើង ​ហើយ​វា​នឹង​កន្លង​ផុត​ទៅ​នៅ​ពេល​យើង​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត”។ សម្ដី​របស់​លោក Pochettino ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT