ខុន ស៊ីចាន់ ​​​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត​​​ Roshan Mainam ​នៅ​ ONE: MASTERS OF FATE

អ្នក​លេង​គុន​ចម្រុះ​និង​គុន​ខ្មែរ​​ ខុន ស៊ីចាន់ ​ដែល​ប្រកួត​តំណាង​ឲ្យ​​ក្លិប​ Phnom Penh MMA ​ក្នុង​កម្មវិធី ​ONE: MASTERS OF FATE នៅ​ថ្ងៃ​ទី​ ៨ ​ខែ វិច្ឆិកា ​ខាង​មុខ​ នៅ​ក្រុង​ម៉ានីល​​ប្រទេស​ហ្វីលីពីន​ បាន​​ចេញ​មក​និយាយ​អំពី​ចំណុច​​ខ្លាំង​របស់​​គូ​បដិបក្ខ Roshan Mainam ​និង​ ​ត្រៀម​ខ្លួន​ទប់​ទល់​យក​ឈ្នះ​បន្ទាប់​ពី​បាន​​​ទស្សនា​​ឃ្លីប​វីដេអូ​​ខ្លះៗ​ពី​គូ​ប្រជែង​រូប​នេះ។​

ខុន ស៊ីចាន់​​ បាន​​​គូស​បញ្ជាក់​ថា​ ៖«​ខ្ញុំ​បាន​​មើល​វីដេអូ​​ខ្លះ​ហើយ​បង​ Mainam ​ល្អ​​កម្លាំង ​ល្អ​ខាង​ចូល​ចាប់​បោក​យើង​ ​​ល្អ​ខាង​​រឹត​ក​ ​ល្អ​ខាង​ម៉ាត់​បើ​សិន​ករណី​គេ​នៅ​ពី​លើ​​​ខ្ញុំ​ ​ប៉ុន្តែ ​​ក្បាច់​ឈរ​វ៉ៃ​​របស់​​គេ​អត់​សូវ​ល្អ​ទេ។ ​ករណី​ដែល​យើង​ដោះ​អត់​ចេញ​ ​​ហើយ​​​គេ​នៅ​ពី​លើ​ ​ខ្ញុំ​អាច​នឹង​យ៉ាប់​របស់​ក្បាច់​គេ​មិន​ខាន។ ​ និយាយ​រួម​​​បើ​វ៉ៃ​ជំហរ​ដេក​ Mainam ​​​មាន​ប្រៀប​​និង​ល្អ​ម៉ាត់​ពី​លើ»។ ​​​​

https://www.facebook.com/ONEChampionship/videos/1943211252368787/

បែប​ណា​ក្ដី​ ​​​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge ​វគ្គ​​១​​មក​​ពី​​​​ខេត្ត​ឧត្ដរ​មាន​ជ័យ​​បាន​ហ្វឹកហាត់​​ត្រៀម​ខ្លាំងក្លា​តាំង​ពី​ដើម​ខែ​ តុលា ​មក​​ម៉្លេះ​ ​និង ​បន្ត​រហូត​ដល់​ថ្ងៃ​​ចេញ​ទៅ​ប្រកួត​ទេ​ម្ដង។​ ​មិន​ត្រឹម​​តែ​ហ្វឹកហាត់​ក្បាច់​​​​ដោះ​ឃ្លេ​ក ​​​គាប​​ដៃ​​ជើង​​ ឬ​ ​វាយ​បក​ក្បាច់​ឃ្លេ​​​បញ្ចប់​ដៃ​គូ​ ​ ស៊ីចាន់ ​ក៏​ហ្វឹកហាត់​គុន​ខ្មែរ​ដែល​​បច្ចុប្បន្ន​​រូប​គេ​គិត​​ថា​អាច​​មាន​ប្រៀប​ឈ្នះ​លើ​គូ​ប្រកួត​​មក​ពី​​ឥណ្ឌា​​ខាង​លើ។ ​​

​​កីឡាករ​មាន​បទ​ពិសោធន៍​ប្រកួត​នៅ​សង្វៀន​​ ONE Championship​ ​​ចំនួន​ ៣ដង​រូប​នេះ​សង្កត់​ធ្ងន់​ថា៖«​គ្រូ​បង្វឹក​ Fernando Salvador ​​បាន​បង្ហាត់​ខ្ញុំ​​អំពី​វិធី​ការពារ​ពេល​​គេ​នៅ​ពី​លើ​ ​ការពារ​ពេល​​កីឡាករ​ឥណ្ឌា​ចូល​ចាប់​​ផ្ដួល។ ​ បើ​សិន​ខ្ញុំ​ការពារ​បាន​​​​​​…អា​ក្បាច់​គេ​ចូល​​ផ្ដួល​​ហ្នឹង​​​គឺ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ៩០% ​ហើយ»។
ស៊ីចាន់ ​​បុក​​ហ្វឹកហាត់​​ខ្លាំង​ជា​ប្រចាំ​ និង ​ត្រៀម​ខ្លួន​បាន​ល្អ​ជាង​ប្រកួត​មុន​ៗ​ក្រោម​ការ​​បង្ហាត់​របស់​គ្រូ​បង្វឹក​​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​​ពី​ក្បាច់​គុន​ជីជិត​​ស៊ូ​ Fernando Salvador ​មុន​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ហ្វីលីពីន។

​ខុន ស៊ីចាន់ ​​​បាន​ទទួល​មេរៀន​ជូរ​ចត់​កាល​ចាញ់​​​ Rudy Agustian ​នា​​ខែ​​​ កុម្ភៈ​ ​ត្រឹម​ទឹក​ទី​១​ ដោយ​ចូល​ឃ្លេ​រើ​មិន​រួច​ទាល់​តែ​សោះ។​ ​នេះ​ជា​ចំណុច​​ដែល​​ ​ស៊ីចាន់ ​បាន​អះអាង​​ថា​ត្រូវ​បំពេញ​ចន្លោះ​ប្រហោង​​ឲ្យ​ខាង​តែ​បាន​​នៅ​ក្នុង​ការ​ប្រកួត​លើក​​នេះ។ ​អតីត​កូន​សិស្ស​លោក​ ឡោ វុទ្ធី ​មាន​ទំនុក​ចិត្ត​ថា​​ ​រូប​គេ​ធ្វើ​បាន​ល្អ​​ជា​មុន​ពី​ការ​ការពារ​ក្បាច់​ឃ្លេ​ដៃ​ជើង និង​ ​ឃ្លេ​ក​តាម​រយៈ​ការ​ហ្វឹកហាត់​បច្ចេកទេស​ថ្មីៗ។

  • ខុន ស៊ីចាន់ ​​​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត​​​ Roshan Mainam ​នៅ​ ONE: MASTERS OF FATE