អ៊ុច បញ្ញាសិទ្ធ រំពឹងអាចលេងបានវិញនៅ២ខែខាងមុខ ក្រោយរបួសបាក់ឆ្អឹងជើងអស់ជិត៧ខែ

ខ្សែការពារស្លាបអគ្គិសនីកម្ពុជា អ៊ុច បញ្ញាសិទ្ធ បានឲ្យដឹងថា រូបគេទំនងអាចបង្ហាញខ្លួនលើវាលស្មៅបានដូចដើមវិញ នៅអំឡុងពេល២ខែខាងមុខ ក្រោយសម្រាកព្យាបាលរបួសបាក់ឆ្អឹងតូច (Fibula) អស់ពេលក្បែរ៧ខែ ហើយពេលនេះកំពុងហ្វឹកហាត់ជាមួយក្រុម បានប្រមាណ៧០ភាគរយ។

«ខ្ញុំបានវះកាត់ដកដែកចេញមួយរយៈធំហើយ ហើយពេលនេះអាចចូលហាត់ជាមួយក្រុមបានប្រហែល៧០ភាគរយ។ ខ្ញុំកំពុងព្យាយាមហាត់ Gym ឲ្យបានច្រើន ដើម្បីស្ដារសាច់ដុំឡើងវិញ ព្រោះសម្រាកយូរពេក អត់សូវមានកម្លាំងទេ។ គ្រូពេទ្យប្រាប់ថា បើខ្ញុំអនុវត្តតាមគាត់ប្រាប់បានត្រឹមត្រូវ យ៉ាងយូរ២ខែទៀត ខ្ញុំអាចលេងបានដូចដើមវិញហើយ។

បែបណាក្ដី បញ្ញាសិទ្ធ បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះបញ្ហារបួស ដែលធ្វើឲ្យរូបគេបាត់បង់ឱកាសបង្ហាញខ្លួនលើវាលស្មៅអស់ពេលយ៉ាងយូរ។ អតីតកីឡាករបៀលប្រាយ និងនគរបាលជាតិដដែលមានសុទិដ្ឋិនិយមថា ខ្លួននឹងព្យាយាមឲ្យកាន់តែខ្លាំង នៅពេលរបួសជើងជាសះស្បើយ១០០ភាគរយ ដើម្បីទាញយកសក្ដានុពលពីមុនត្រលប់មកវិញ។

គួររំឭកជូនថា អ៊ុច បញ្ញាសិទ្ធ បានរងរបួសបាក់ឆ្អឹងតូចជើងស្ដាំ ដោយសារក្រឡាច់ជើងដោយខ្លួនឯង អំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅកីឡដ្ឋានអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ។ សម្រាប់ចំណាយលើការព្យាបាល ក្លិបអគ្គិសនីកម្ពុជាជាអ្នករ៉ាប់រងទាំងស្រុង៕

  • អ៊ុច បញ្ញាសិទ្ធ រំពឹងអាចលេងបានវិញនៅ២ខែខាងមុខ ក្រោយរបួសបាក់ឆ្អឹងជើងអស់ជិត៧ខែ