Simeone ​ឆ្លើយ​តប ​ចំពោះ​ការ​រិះគន់​ទម្រង់​លេង​របស់​ក្រុម AT Madrid ​

មួយ​រយៈ​ចុង​ក្រោយ​នេះ ​ក្រុម Atletico Madrid ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​រហូត​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Simeone ​ឡើយ។

ជាមួយ​ការ​រិះគន់​នេះ​ដែរ អ្នក​ចាត់ការ​ស៊ី​ថ្លៃ​ជាង​គេ​នេះ បាន​ឆ្លើយ​តប​ថា​លោក​គោរព​ជា​និច្ច​ចំពោះ​ការ​ផ្ដល់​យោបល់​របស់​អ្នក​គាំទ្រ។ ការ​រិះគន់​គឺ​ជា​មធ្យោបាយ​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ដឹង​ថា​ខ្លួន​ខុស​អ្វី ​និង​អាច​រក​វិធី​ដោះស្រាយ​វា​បាន។ ​Simeone ​បន្ដ​ថា​ក្រុម AT Madrid ​តែងតែ​ព្យាយាម​ជា​និច្ច ​ប្រឹង​ប្រែង​ជា​និច្ច ​បើ​ទោះ​ជា​ស្ថិត​ក្នុង​ពេល​ណា​ក៏​ដោយ។

ចំពោះ​ការ​រក​គ្រាប់​បាល់​មិន​បាន ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​នេះ ​បាន​លើក​ឡើង​ថា​ក្រុម​ទាំង​មូល​ព្យាយាម​ជា​និច្ច​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់ ​ហើយ​ក៏​បង្កើត​ឱកាស​ច្រើន​ដែរ។ គ្រប់​ប្រកួត​ទាំង​អស់​ការ​ចាប់​ផ្ដើម​លេង​ក្រុម​តែងតែ​ធ្វើ​បាន​ល្អ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២​វិញ ​តែងតែ​ភ្លាត់​ជា​និច្ច។

តាំង​ពី​ខែ​កញ្ញា​មក ​ក្រុម AT Madrid ​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​ទេ ​ក្នុង​ការ​លេង​ក្នុង​ដី​ខ្លួន​ឯង។ កត្តា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ឡើយ។ ​នៅ​រាត្រី​នេះ ​ពួកគេ​នឹង​លេង​ក្នុង​ដី​ខ្លួន​ឯង​ទៀត​ទល់​ក្រុម Bayer Leverkusen ​ពាន​រង្វាន់ UEFA Champions League ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT