គ្រូ Spurs ​ថា​មាន​តែ​ឈ្នះ​ប្រកួត​នៅ UCL ​រាត្រី​នេះ​ទេ ​ទើប​អាច​រក្សា​តំណែង​បាន​

លោក Mauricio Pochettino ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម Spurs ​ប្រកួត​ទល់​ក្រុម​ Red Star Belgrade ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

ក្រុម Spurs ​កំពុង​លេង​មិន​ល្អ​ឡើយ​ទាំង​ក្នុង​លីគ​អង់គ្លេស ​និង​ក្រៅ​ស្រុក។ ​អ្វី​ដែល​ធ្វើ​ឱ្យ​តំណែង​របស់​លោក​ Pochettino ​រង្គោះរង្គើ​ខ្លាំង​ជាង​គេ ​គឺ​បន្ទាប់​ពី​ចាញ់​ក្រុម Bayern Munich ​ក្នុង​លទ្ធផល ៧-២ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នេះ។ ​បច្ចុប្បន្ន​ពួកគេ​ទើប​មាន​១​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​២​ប្រកួត​មក​នេះ​។

លោក​ Pochettino ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​ខាង​លើ​ដែរ​ថា​៖ “ខ្ញុំ​យល់ វា​ជា​ជំនួញ។ ខ្ញុំ​វ័យ​៤៧​ឆ្នាំ​ហើយ ​តើ​អ្នក​ដឹង​ទេ ហេតុ​អ្វី​សក់​ខ្ញុំ​មិន​មាន​ពណ៌​ស? ​ពី​ព្រោះ​ខ្ញុំ​មិន​ដែល​យក​ចិត្ត​ទៅ​ខ្វល់ខ្វាយ​ចំពោះ​រឿង​ដូច្នេះ​ទេ។ ​ខ្ញុំ​ខ្វល់​តែ​ទម្រង់​លេង​របស់​ក្រុម​ដែល​ត្រូវ​ពង្រឹង​បន្ថែម​ប៉ុណ្ណោះ។ ​ការ​ប្រកួត​នៅ​រាត្រី​នេះ​ពិត​ជា​សំខាន់ ​ហើយ​វា​រឹត​តែ​សំខាន់​ថែម​ទៀត​ទៅ​លើ​លទ្ធផល។ យើង​ត្រូវ​ការ​៣​ពិន្ទុ ​ដើម្បី​ស្រោចស្រង់​ក្រុម​ឡើង​វិញ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT