ប្រធានក្រុម Sergio Ramos បានបញ្ជាក់ថាកីឡាករក្រុម Real Madrid ទាំងអស់សុទ្ធតែឈរខាង Zidane រហូតតទៅ បើទោះជាស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
លេងក្នុងពានរង្វាន់ UEFA Champions League ក្រុម Real Madrid ធ្វើមិនបានល្អឡើយនារដូវកាលនេះ។ ជាក់ស្ដែង២ប្រកួតកន្លងមក ពួកគេទើបមាន១ពិន្ទុប៉ុណ្ណោះ ដោយចាញ់ក្រុម PSG ៣-០ និងស្មើក្រុម Club Brugge ២-២។ ការប្រកួតនៅរាត្រីនេះ ក្រុម Real នឹងតតាំងជាមួយក្រុម Galatasaray ថែមទៀត ដើម្បីប្រជែងយក៣ពិន្ទុមកវិញ។
ជាមួយការធ្វើមិនបានល្អនេះហើយ ទើបមានការរិះគន់ច្រើនចំពោះការដឹកនាំរបស់ Zidane ។ យ៉ាងណាមិញ Ramos បែរជានិយាយវិញថាក្រុមកីឡាករ Real Madrid នៅតែបន្ដគាំទ្រនិងឈរខាងអ្នកចាត់ការខ្លួនជានិច្ច។ ទោះជាមានរឿងអ្វីក៏ដោយ Zidane នៅតែជាអ្នកចាត់ការល្អបំផុតសម្រាប់ក្រុមមួយនេះ៕ប្រភព៖ Dailymail