ក្លិប Muangthong ប្រកាសផ្តល់ឱកាសពិសេសៗដល់យុវជនដែលបាត់ខ្លួនក្នុងរូងភ្នំ ក្រោយពួកគេត្រូវបានសង្គ្រោះ

ការបាត់ខ្លួនរបស់របស់សមាជិកក្រុមយុវជនបាល់ទាត់មួយ កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨កន្លងទៅនេះ បានកំពុងធ្វើឲ្យប្រទេសថៃ សម្តែងក្តីព្រួយបារម្មណ៍ និងបន់ស្រន់ឲ្យ កុមារ ១២រូប រួមជាមួយនឹងគ្រូបង្វឹកមួយរូប ត្រូវបានជួយសង្គ្រោះ និងមានសុវត្ថិភាព ខណៈមកទល់នឹងព្រឹកនេះ មន្រ្តីជំនាញ នៅពុំទាន់រកឃើញនៅឡើយ។

សហព័ន្ធកីឡាបាល់ទាត់ថៃ និងក្លិបបាល់ទាត់ក្នុងលីគទាំងអស់បានចូលរួមបង្ហាញអារម្មណ៍ក្រៀមក្រំ ចំពោះករណីនេះ ដោយឧទ្ធិសឲ្យមនុស្សទាំង ១៣នាក់នោះ មានសុវត្ថិភាព ។

ក្លិបបាល់ទាត់ Muangthong United កាលពីម្សិលមិញនេះ នៅក្នុងពេលកំពុងហ្វឹកហាត់នៅកីឡដ្ឋានរបស់ខ្លួន ក៏បានធ្វើការបន់ស្រន់ដល់ក្មេងៗទាំងនោះផងដែរ ដោយរៀបបាល់ចេញជាលេខ ១៣ និង ឈរព័ទ្ធជារង្វង់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្លិប ពួកគេបានប្រកាសថា នឹងផ្តល់ឱកាសឲ្យយុវជននៃក្លិប Mupa Academy មកទស្សនកិច្ចកីឡដ្ឋាន SCG ហើយទទួលបានការហ្វឹកហាត់ ដើម្បីអនាគតលើវិថីបាល់គាត់របស់ពួកគេ ក្រោយពីពួកគេត្រូវបានសង្គ្រោះ។

គួរបញ្ជាក់ថាក្រុមយុវជននៃក្លិបបាល់ទាត់ Mu Pa នេះត្រូវបានដឹកនាំដោយគ្រូបង្វឹកវ័យ ២៥ឆ្នាំ និងយុវជន ១២រូប ដែលមានអាយុចន្លោះពី ១១ ដល់ ១៦ឆ្នាំ បានទៅលេងរូងភ្នំដែលមានទីតាំងជិតកន្លែងហ្វឹកហាត់ ក្រោយពួកគេចប់លំហាត់ហ្វឹកហាត់ប្រចាំថ្ងៃ តែត្រូវបានជាប់នៅក្នុងរូងភ្នំនោះ ដោយសារតែទឹកជំនន់ បានហូរចូល ដោយសារភ្លៀងធ្លាក់ខ្លាំង ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT