កាសែតបារាំងបានបង្ហាញបញ្ជីឈ្មោះកីឡាករបាល់ទាត់៣០នាក់ចុងក្រោយ ពានរង្វាន់ Ballon d’Or ហើយ ដោយក្នុងនោះរួមមានCristiano Ronaldo, Lionel Messi, Mohamed Salah, Sadio Mane និង Virgil van Dijk សុទ្ធតែមានឈ្មោះ។
ជាមួយការធ្វើបានល្អរបស់ក្រុមហង្សក្រហម Liverpool រដូវកាលមុន ពានរង្វាន់ Ballon d’Or បញ្ជីឈ្មោះ៣០នាក់ចុងក្រោយនេះ មានកីឡាករមកពី Liverpool ៧នាក់ឯណោះ។ ដោយឡែកអ្នកឈ្នះឆ្នាំមុន Luka Modric មិនមានឈ្មោះឡើយ តែបែរជាមានឈ្មោះអ្នកចាំទី Hugo Lloris របស់ក្រុម Spurs ទៅវិញ។
រំលឹកថារដូវកាលមុន ៣នាក់ចុងក្រោយគឺ Messi , Ronaldo និង Luka Modric ។ ខ្សែបម្រើក្រូអាតនេះហើយ ដែលបញ្ចប់កំណត់ត្រាឈ្នះតែ២នាក់ Ronaldo Messi ក្នុងពានរង្វាន់ Ballon d’Or នេះ។ ដូច្នេះចាំមើលឆ្នាំនេះ តើមានមុខកីឡាករថ្មីឈ្នះទៀត ឬកីឡាករ Messi ឬ Ronaldo ជាអ្នកឈ្នះដដែល៕ប្រភព៖ Dailymail