មិន​យក Messi តែ Puyol បែរ​ជា​ចុច​ឈ្មោះ​កីឡាករ​រូប​នេះ សក្ដិសម​ឈ្នះ​ពាន Ballon d’Or

ត្បិត​ធ្លាប់​រួម​អាជីព​ជាមួយ​គ្នា​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​នៅ​ទឹក​ដី Camp Nou ​ប៉ុន្តែ​អតីត​ជើង​ចាស់ Carles Puyol ​ពុំ​បាន​ចុច​យក​ឈ្មោះ Lionel Messi ​ថា​ជា​កីឡាករ​អាច​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ឆ្នាំ ២០១៩ នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​បាន​រើស​យក​តារា​ឆ្នើម​មួយ​រូប​ផ្សេង​ទៀត។

នោះ​គឺ Virgil van Dijk ខ្សែ​ការពារ​ឆ្នើម​របស់​ហង្ស​ក្រហម Liverpool ដោយ Puyol និយាយ​ថា៖ “Van Dijk ជា​ខ្សែ​ការពារ​ពេញលេញ​មួយ​រូប ត្បិត​កន្លង​ទៅ​ពាន​នេះ​រមែង​ផ្តល់​ជូន​ខ្សែ​ប្រយុទ្ធ ប៉ុន្តែ​វា​ក៏​ល្អ​ណាស់​ដែរ​ព្រោះ​ខ្សែ​ការពារ​សក្តិសម​នឹង​ទទួល​បាន​វា​ខ្លាំង​ណាស់”។

លោក​បន្ត​ថា៖ “ជា​ការ​ពិត​ណាស់​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ Messi សម្រាប់​ខ្ញុំ​គឺ​ធ្វើ​បាន​ល្អ​បំផុត តែ​វា​ក៏​ពិបាក​នឹង​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​គាត់ ​ព្រោះ​គាត់​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​យើង​ក៏​មាន Cristiano Ronaldo ម្នាក់​ទៀត​ផង​ដែរ”។

បញ្ជាក់​ថា Van Dijk ​បាន​ឈ្នះ​ពាន​បុគ្គល​មួយ​រួច​ហើយ​នៅ​ឆ្នាំ​នេះ​គឺ UEFA Player of the Year ស្រប​ពេល Messi ឈ្នះ​បាន The Best FIFA Men’s Player of the Year៕ ប្រភព៖ FoxSportAsia

  • មិន​យក Messi តែ Puyol បែរ​ជា​ចុច​ឈ្មោះ​កីឡាករ​រូប​នេះ សក្ដិសម​ឈ្នះ​ពាន Ballon d’Or