Pep ឆ្លើយតប​បែប​ណា រឿង​គេ​សួរ Man City អាច​ឈ្នះ​ពាន UCL ឬ​អត់?

ត្បិត​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​មួយ​នៅ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប ប៉ុន្តែ​អ្នកចាត់ការ​លោក Pep Guardiola ​បែរ​ជា​ឆ្លើយ​ផ្ទុយ​ពី​ការ​គិត​របស់​អ្នក​រាល់​គ្នា ជុំវិញ​ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពាន UCL រដូវ​កាល ២០១៩/២០ នេះ។

លោក Pep ​បាន​សង្កត់​ធ្ងន់​ថា​ក្រុម​របស់​លោក​ហាក់​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​នោះ​ទេ ពោល​គឺ​មិន​សូវ​ជា​មាន​ទំនុក​ចិត្ត​ខ្លាំង​ឡើយ ត្បិត​ជានិច្ច​កាល​គេ​ឃើញ City ​លុត​គូ​បដិបក្ខ​នៅ UCL មិន​ប្រណី​ដៃ​ក៏​ដោយ។

អ្នកចាត់ការ Guardiola និយាយ​ថា៖ “មនុស្ស​ជា​ច្រើន​និយាយ​អំពី​គោលដៅ​នៃ​ការ​ឈ្នះ Champions League ​តែ​យើង​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​នោះ​ទេ ត្បិត​អី​យើង​ស៊ុត​បាន​ច្រើន​កាល​ពី ២ រដូវ​កាល​មុន តែ​ខ្ញុំ​នៅ​តែ​គិត​ថា​យើង​ត្រូវ​ខិតខំ​បន្ត​ទៀត​លើ​រឿង​មួយ​នេះ”។

បញ្ជាក់​ថា​នៅ​ជុំ​ទី ៣ នា​សប្តាហ៍​ក្រោយ​ក្លឹប Man City នឹង​ត្រូវ​តតាំង Atalanta ​នា​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ​ក្នុង​ទឹកដី Etihad ​ខណៈ​ពីរ​ជុំ​ដំបូង​បាន​យក​ឈ្នះ​លើ Dinamo Zagreb ២-០ និង​ឈ្នះ Shakhtar ៣-០ ផង​ដែរ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT