Van der Vaart៖ “បើ Maguire ​ថ្លៃ ៩០ លាន អ៊ីចឹង Van Dijk មាន​តែ​ថ្លៃ ៣០០ លាន​អឺរ៉ូ”

អតីត​កីឡាករ​ជើង​ចាស់​របស់​ក្លឹប Tottenham Hotspur ​គឺ Rafael van der Vaart ​បាន​បាញ់​ឈឺៗ​ទៅ​លើ​ Harry Maguire របស់​ក្លឹប​បិសាច​ក្រហម Man Utd ​ក្រោយ​បិទ​ការ​ប្រកួត​យប់មិញ។

 

Van der Vaart ​បាន​ប្រាប់ Ziggo Sport ដូច្នោះ​ថា៖ “ពេល​ខ្ញុំ​មើល​ក្រុម​យុវជន​លេង គឺ​ខ្ញុំ​មើល​ឃើញ​កីឡាករ ៣ រូប​អាច​លេង​បាន​ដូច​ Maguire អ៊ីចឹង​ដែរ វា​ស្តាប់​ទៅ​អាច​ថា​មិន​ទំនង​នោះ​ទេ ប៉ុន្តែ​យើង​កំពុង​និយាយ​ពី​តម្លៃ​ផ្ទេរ ៩០ លាន​អឺរ៉ូ​សម្រាប់​កីឡាករ​រូប​នេះ អ៊ីចឹង​ Van Dijk គួរ​ណា​តែ​ថ្លៃ ៣០០ លាន​អឺរ៉ូ​ហើយ”។

បញ្ជាក់​ថា​ទាំង Maguire និង Van Dijk នៅ​យប់​មិញ គឺ​មិន​អាច​ទប់​បាល់ Clean Sheet ​ពោល​គឺ​ការ​របូត​គ្រាប់​បាល់​បាន​កើត​មាន​រវាង​ក្រុម​ទាំង​ពីរ​ដដែល៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT