ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជាជាមួយកំណត់ត្រាមិនចាញ់សោះ

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៩ បន្ទាប់ពីឈ្នះក្រុមក្រសួងការពារជាតិដោយលទ្ធផល ៤-២ កាលពីម្សិលមិញ នៅក្នុងទឹកដីរបស់ខ្លួន។

ទោះនៅសល់២ប្រកួតទៀត ប៉ុន្តែក្រុមលោក Conor Nestor បាននាំមុខដាច់ពិន្ទុក្រុមលេខ២ វិសាខា ដល់ទៅ៨ពិន្ទុ។ ក្នុងន័យនេះ ពួកគេក្លាយជាម្ចាស់ពាន ដែលពុំទាន់ដឹងប្រាក់រង្វាន់ប៉ុន្មាននេះ បាត់ទៅហើយ។ ចំណែកក្រុមដែលនៅតំបន់កាត់ចោលគឺយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមានត្រឹម៣ពិន្ទុ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

https://www.facebook.com/officialcambodianleague2005/photos/a.1861938687357831/2445386489013045/?type=3&theater

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT