Real Madrid ​ចង់​បាន​កីឡាករ​២​នាក់​នេះ ​ដើម្បី​មក​ជួយ​ក្រុម​

ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Mallorca ​១-០ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ហើយ ​ជំនួស​វិញ​ឱ្យ Barcelona ។

ការ​បរាជ័យ​នេះ​ដែរ ​ធ្វើ​ឱ្យ​លោក Zidane ​យល់​ឃើញ​ថា​កីឡាករ​បម្រុង​របស់​ខ្លួន ​នៅ​មាន​កម្រិត​នៅ​ឡើយ ​មិន​អាច​ជួយ​ក្រុម​បាន​ឡើយ នៅ​ពេល​កីឡាករ​សំខាន់​ៗ​របួស។ កត្តា​នេះ​ហើយ ​ទើប​បាន​ជា​ក្រុម​យក្ស​អេស្ប៉ាញ​នេះ ​ស្វែង​រក​កីឡាករ​ថ្មី​បន្ថែម​ទៀត។ ក្នុង​នោះ គោល​ដៅ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ គឺ​ពួកគេ​ចង់​បាន Sancho ​របស់​ក្រុម Dortmund ​និង​កីឡាករ​វ័យ​ក្មេង Erling Braut Haaland ​របស់​ក្រុម Salzburg ​។

Sancho ​ជា​យុវជន​អង់គ្លេស​កំពុង​លេច​ធ្លោ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ប៉ុន្តែ​ក្រុម Dortmund ​មិន​ព្រម​បញ្ចេញ​កីឡាករ​ឆ្នើម​របស់​ខ្លួន​ម្នាក់​នេះ​ទេ។ ​ដោយ​ឡែក​សម្រាប់ Haaland ​វិញ ​យុវជន​រូប​នេះ​កំពុង​លេចធ្លោ​ខ្លាំង​នា​រដូវ​កាល​នេះ។ ទើប​តែ​១៦​ប្រកួត​នា​រដូវកាល​នេះ Haaland ​រក​បាន​១៩​គ្រាប់​ទៅ​ហើយ ​ទាំង​ក្នុង​លីគ​និង​ក្របខណ្ឌ​អន្តរជាតិ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT