• ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត ​ដេញ​ថ្លៃ​យក​ក្លឹប Man Utd ​ជា​លើក​ទី​៣​

    ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ Mohammed bin Salman ​បាន​ដាក់​សំណើ​ទិញ​យក​ក្លឹប Manchester United ​ជា​លើក​ទី​៣ ​ក្រោយ​ពី​បរាជ័យ​២​ដង​រួច​មក​ហើយ​។

    ខ្សែ​រាជ​វង្ស​ខាង​លើ​នេះ ជា​អ្នក​ស្រលាញ់​កីឡា​ម្នាក់។ ព្រះ​អង្គ​ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​ធំ​ៗ​ជា​ច្រើន​កន្លង​មក។ ហើយ​ការ​ចង់​បាន​ក្លឹប​បិសាច​ក្រហម​នេះ ​គឺ​កើត​មាន​ឡើង​ជា​ច្រើន​ដង​មក​ហើយ​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ។ ​លើក​មុន​ព្រះ​អង្គ​ម្ចាស់​បាន​ដាក់​សំណើ​តម្លៃ​៣,៨​ពាន់​លាន​ផោន ប៉ុន្តែ​ត្រូវ​គ្រួសារ​ Glazers ​ច្រាន​ចោល ​មិន​ព្រម​លក់​នោះ​ទេ​។

    ការ​ដាក់​ជា​លើក​ទី​៣​នេះ គេ​មិន​ទាន់​ច្បាស់​ថា​មាន​តម្លៃ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អាច​នឹង​ច្រើន​ជាង​លើក​មុន​ទៅ​ទៀត។ គេ​នៅ​ចាំ​បាន​ថា​គ្រួសារ Glazers ​នេះ​ទិញ​ក្លឹប Man Utd ​នៅ​ឆ្នាំ​២០០៣ ​ក្នុង​តម្លៃ​ប្រមាណ​ជា​៧៩០​លាន​ផោន​ប៉ុណ្ណោះ៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT