AT Madrid ​នឹង​អវត្តមាន​កីឡាករ​សំខាន់​ខ្លួន​៣​សប្ដាហ៍​

ក្រុម Atletico Madrid ​នឹង​អវត្តមាន​កីឡាករ​សំខាន់ Joao Felix ​ពី​២​ទៅ​៣​សប្ដាហ៍ ​ក្រោយ​ពី​រង​របួស​ពេល​លេង​ទល់​ក្រុម Valencia ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។

ក្រុម AT Madrid ​កំពុង​មាន​បញ្ហា​ក្នុង​ការ​រក​គ្រាប់​បាល់ ​ព្រោះ​៥​ប្រកួត​កន្លង​មក​នេះ ​ពួកគេ​លេង​ស្មើ​៣​ប្រកួត​ទៅ​ហើយ។ ​ក្រុម​របស់​លោក Simeone ​នឹង​កាន់​តែ​ពិបាក​១​កម្រិត​ទៀត​ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ខ្លួន Felix ​បាន​រង​របួស​ពេល​លេង​ទល់​ក្រុម Valencia ​។ ​របួស​ជើង​នេះ ​នឹង​តម្រូវ​ឱ្យ​កីឡាករ​ព័រទុយហ្គាល់​សម្រាក​ពី​២​ទៅ​៣​សប្ដាហ៍​ឯ​ណោះ ទើប​អាច​ចូល​លេង​វិញ​បាន។

ក្រុម AT Madrid ​លេង​ត្រៀម​រដូវ​កាល​បាន​យ៉ាង​ល្អ​និង​រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ថែម​ទៀត ប៉ុន្តែ​ជាក់​ស្ដែង​ពេល​លីគ​មក​ដល់ ពួកគេ​បែរ​ជា​ជួប​បញ្ហា​កីឡាករ​របួស ​និង​ពិបាក​រក​គ្រាប់​បាល់​ទៅ​វិញ។ ​ជាក់​ស្ដែង ​បច្ចុប្បន្ន​នេះ​ក្រុម​របស់​លោក Simeone ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៥​ក្នុង​តារាង La Liga ​មាន​១៦​ពិន្ទុ​ឆ្លង​កាត់​៩​ប្រកួត៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT