Roy Keane ចង់ឱ្យក្រុម Manchester United ចង់យកកីឡាករ Harry Kane ពីក្រុម Spurs មក ដើម្បីកសាងក្រុមឱ្យល្អឡើងវិញ។
ក្រុមបិសាចក្រហមដែលដុនដាបខ្លាំងមួយរយៈកន្លងទៅនេះ បែរជាប្លែកខ្លាំងពេលលេងទល់ក្រុម Liverpool នៅយប់មិញ។ ពួកគេបង្កើតឱកាស និងរកគ្រាប់បាល់បានមុនទៀត លើក្រុម Liverpool ប៉ុន្តែភ្លាត់ចុងម៉ោងឱ្យក្រុមរបស់លោក Klopp តាមស្មើវិញបាន។ ត្រឹមមិនឈ្នះមែន ប៉ុន្តែឆ្លងកាត់ប្រកួតនេះ លោក Ole អាចនឹងបន្ដតំណែងបានទៀត មិនត្រូវក្លឹបបណ្ដេញចេញឡើយ។
ដោយឡែក លោក Roy Keane អតីតកីឡាករ Man Utd បានផ្ដល់យោបល់ដល់ក្រុមបិសាចក្រហមថា គួរតែទិញកីឡាករម្នាក់នេះមកពី Spurs មក នោះក្រុមនឹងល្អឡើងវិញហើយ។ ម្នាក់នោះគឺ Harry Kane ប្រធានក្រុមតែម្ដង។ ខ្សែប្រយុទ្ធរូបនេះ ជាកីឡាករម្នាក់ដែលមានក្លឹបជាច្រើនចង់បាន ប៉ុន្តែដោយសារតែតម្លៃខ្ពស់ពេក ទើបរូបគេមិនអាចចាកចេញពីក្រុម Spurs បាន៕ប្រភព៖ Dailymail