Man Utd ​ស្មើ​ Liverpool ​ធ្វើ​ឱ្យ Klopp ​បោះ​សម្ដី​នេះ​ភ្លាម​

ក្រុម Manchester United ​លេង​ស្មើ​ក្រុម​ហង្ស​ក្រហម Liverpool ​ក្នុង​ឡទ្ធផល ១-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​៩។

លេង​នៅ Old Trafford ​ក្រុម Man Utd ​ហាក់​ដូចជា​មាន​កម្លាំង​ចិត្ត​ខ្លាំង ​ដោយ​បាន​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​លើក រហូត​ទទួល​បាន​លទ្ធផល​១​គ្រាប់​នៅ​នាទី​៣៦ ​ដោយ​ខ្សែ​ប្រយុទ្ធ Rashford ។ តែ​គួរ​ឱ្យ​ស្ដាយ​លទ្ធផល​នេះ ​មិន​អាច​រក្សា​រហូត​ដល់​ចប់​បាន​ទេ។ ​Lallana ​នៅ​នាទី​៨៥ ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ​ឱ្យ​ក្រុម Liverpool ​ដើម្បី​បន្ដ​កំណត់ត្រា​មិន​ចាញ់​សោះ​នា​រដូវ​កាល​នេះ។

លោក​ Klopp ​ក្រោយ​ពី​ចប់​ការ​ប្រកួត​បាន​និយាយ​ថា​ក្រុម Man Utd ​៤​ឆ្នាំ​មក​ហើយ ​តាំង​ពី​លោក​មក​ដឹក​នាំ គឺ​តែងតែ​លេង​ការពារ​ជា​និច្ច។ ​ការ​លេង​ការពារ​ដូច្នេះ ​ហើយ​ប៉ះ​ក្រុម​លេង​ប្រយុទ្ធ​ដូច Liverpool ​វា​នឹង​ក្លាយ​ជា​ប្រកួត​មួយ​ដែល​មិន​សូវ​ល្អ​មើល​នោះ​ទេ។ យ៉ាងណាមិញ ​១​ពិន្ទុ​ពី​ប្រកួត​នេះ ​ក៏​មិន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​បរាជ័យ​អ្វី​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT