Sadio Mane ពុំបានជឿជាក់ថាមិត្តរួមក្រុមខ្លួន Virgil van Dijk នឹងអាចឈ្នះពាន Ballon d’Or ឆ្នាំ ២០១៩ នេះឡើយ ផ្ទុយទៅវិញកីឡាករសញ្ជាតិសេណេហ្គាល់បានរើសយកបេក្ខភាពឈ្នះពាន FIFA The Best នោះគឺ Lionel Messi។
ប្រាប់សារព័ត៌មាន Times ខ្សែប្រយុទ្ធរូបនេះនិយាយថា៖ “ពិតណាស់ខ្ញុំនឹងបោះឆ្នោតឲ្យ Messi ហើយបន្ទាប់មកគឺ Van Dijk។ ត្បិតអី Van Dijk ជាកីឡាករល្អ តែខ្ញុំសុំទោសគឺត្រូវតែ Messi មុនអ្នកហើយ”។
បញ្ជាក់ថា Messi ក៏ទើបតែទទួលបានពានស្បែកជើងមាសលើកទី ៦ កាលពីពេលកន្លងទៅ។ លទ្ធផលអ្នកឈ្នះ Ballon d’Or នឹងប្រកាសផ្លូវការនៅអំឡុងខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ ដោយបេក្ខភាព ៣ រូបគេជឿជាក់បំផុតមាន Messi, Ronaldo និង Van Dijk៕ ប្រភព៖ SportBible