Marcelo៖ “ចាញ់ Mallorca យប់មិញ យើង​ឈឺ​ចាប់​ខ្លាំង​ណាស់”

Real ​បាន​បាត់បង់​ ៣ ពិន្ទុ​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្លឹប​បាត​តារាង Mallorca ​ជាមួយ​នឹង​ការ​បាត់បង់​កីឡាករ​សំខាន់ Alvaro Odriozola ដែល​រង​កាត​ក្រហម​ថែម​ទៀត​ផង។

យ៉ាងណាមិញ​ក្រោយ​បិទ​ការ​ប្រកួត​ខ្សែ​ការពារ Marcelo ​បាន​បង្ហាញ​ការ​យល់​ឃើញ​មួយ​ចំនួន​ថា៖ “ត្បិត​យើង​ចាញ់ តែ​យើង​នឹង​នៅ​តែ​បន្ត​ខិតខំ​ទៅ​មុខ​ថែម​ទៀត វា​ឈឺ​ចាប់​ខ្លាំង​សម្រាប់​បរាជ័យ​នេះ ព្រោះ​ពួក​យើង​លេង​បាន​ល្អ”។

កីឡាករ​កាន់​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល​បន្ថែម៖ “តែ​ក្រោយ​យើង​របូត​គ្រាប់​បាល់​ដើម​តង់ ហើយ​យើង​ព្យាយាម​លេង​បាល់​វាយបក​មក​វិញ តែ​វា​មិន​អាច​ទៅ​រួច​នោះ​ឡើយ ពោល​គឺ​យើង​បាន​ខិតខំ​ខ្លាំង​ហើយ​ដើម្បី​ឈ្នះ តែ​ការ​ប្រកួតប្រជែង​នៅ LaLiga ពេល​នេះ​វា​លំបាក​ណាស់”។

រំឭក​ថា​ Barcelona ​បាន​រំកិល​ទៅ​ឈរ​នៅ​កំពូល​តារាង​បណ្តោះ​អាសន្ន ដោយ​នាំ​មុខ ១ ពិន្ទុ ស្រប​ពេល Atletico Madrid ក៏​ទទួល​បាន​លទ្ធផល​ស្មើ​ទល់ Valencia កាល​ពី​យប់​មិញ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT