កំណត់ត្រា ៣ ឆ្នាំ​របស់ Marcos Alonso នៅ​តែ​បន្ត​កើត​មាន​ក្នុង​ក្របខ័ណ្ឌ Premier League

Marcos Alonso ​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្លឹប Chelsea យក​ឈ្នះ​លើ Newcastle កាល​ពី​យប់​មិញ​នៅ​លទ្ធផល ១-០។

គ្រាប់​បាល់​ដ៏​សំខាន់​នោះ​បាន​ជួយ​ឲ្យ Alonso ​ក្លាយ​ជា​ខ្សែ​ការពារ​តែ​មួយ​រូប​គត់​នៅ EPL ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ចាប់​តាំង​ពី​រដូវ​កាល ២០១៦-១៧។

បញ្ជាក់​ថា​ចំពោះ​គ្រាប់​បាល់​សរុប​អំឡុង​លេង​ឲ្យ Chelsea ​បាន ១២៩ ប្រកួត គឺ Alson ធ្វើ​បាន ១៩ គ្រាប់​និង Assist ១៦ លើក​រួច​មក​ហើយ។

បញ្ជាក់​ថា​ Chelsea កំពុង​មាន ១៧ ពិន្ទុ​ក្នុង​ដៃ ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ ក្រោយ​ឈ្នះ ៥ ស្មើ ២ ចាញ់ ២ ចាញ់ ៧ ពិន្ទុ​ធៀប​នឹង​ក្រុម​នៅ​កំពូល​តារាង​គឺ Liverpool៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT