ធៀប​តម្លៃ​ប្រព័ន្ធ​កីឡាករ​របស់ R.Madrid និង Mallorca យប់មិញ ខុស​គ្នា ១ ទ្វេ​ជា ១៥០ ដង

មួយ​គ្រាប់​នាំ​មុខ​នៅ​នាទី​ទី ៧ ​ដោយ​កីឡាករ Lago Junior ​បាន​សម្រេច​ជ័យជម្នះ​ដល់​ក្រុម​ម្ចាស់​ផ្ទះ Real Mallorca ​ឲ្យ​ទាញ​ខ្លួន​ចេញ​ពី​ខ្សែ​បន្ទាត់​គ្រោះថ្នាក់ ខណៈ​កាល​ពី​ជុំ​មុន​ឈរ​នៅ​លេខ ១៨។

ត្បិត​ Real ​ខិតខំ​វាយបក​ម្តង​ជា​ពីរ​លើក​ត្រលប់​មក​វិញ តែ​ឱកាស​សម្រេច​គ្រាប់​បាល់​គឺ​មិន​អាច​ធ្វើ​បាន​ឡើយ ហើយ​ទាំង​ប្រព័ន្ធ​ការពារ​របស់ Mallorca យប់មិញ​ក៏​ខិតខំ​លេង​បាន​យ៉ាង​ល្អ​ថែម​ទៀត។

រឿង​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត បើ​យើង​និយាយ​ដល់​តម្លៃ​រួម​នៃ​ប្រព័ន្ធ​កីឡាករ​របស់​ក្លឹប​ទាំង​ពីរ​គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី ពោល​គឺ​មាន​គម្លាត​ពី​គ្នា​ដល់​ទៅ ១៥០ ដង​ឯ​ណោះ។ ប្រព័ន្ធ​លេង​សព្វថ្ងៃ​របស់ Mallor ​ថ្លៃ​ត្រឹម ៦ លាន​អឺរ៉ូ ខណៈ​របស់ Real Madrid ​ថ្លៃ ៩០២ លាន​អឺរ៉ូ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT