Ole ៖​ខ្ញុំ​ជឿ Man Utd ​នឹង​ល្អ​ឡើង​វិញ ​មិន​ចំណាយ​ពេល​៣០​ឆ្នាំ​ទេ​

Ole Gunnar Solskjaer ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រលប់​មក​ប្រជែង​យក​ពាន Premier League ​វិញ ​មិន​ចំណាយ​ពេល​ដល់​៣០​ឆ្នាំ​នោះ​ឡើយ​។អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​នេះ ​ហាក់​និយាយ​ដៀមដាម​ដល់​ក្រុម Liverpool ​ដែល​ខកខាន​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ស្រប​ពេល​បិសាច​ក្រហម​នេះ ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Liverpool ​នៅ​យប់​នេះ​ហើយ។ ​ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម Man Utd ​ដែល​កំពុង​ស្ថិត​នៅ​ក្បែរ​តំបន់​កាត់​ចោល​ទៅ​ហើយ។ ​ មួយ​វិញ​ទៀត ​ប្រសិន​បើ​ក្រុម Liverpool ​ឈ្នះ ​នោះ​តំណែង​របស់​លោក Ole ​នេះ ​ក៏​អាច​នឹង​បាត់​បង់​ក៏​ថា​បាន ព្រោះ​ថា​ពេល​នេះ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​ជាមួយ​ការ​ដឹក​នាំ​របស់​លោក​ទៅ​ហើយ។

លោក Ole ​បាន​និយាយ​ថា​៖ “ខ្ញុំ​ច្បាស់​ណាស់​យើង​នឹង​ត្រលប់​មក​ល្អ​វិញ មិន​ប្រើ​ពេល​៣០​ឆ្នាំ​ទេ​។ ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​បាន​លទ្ធផល​ស្មើ​នោះ​ទេ ខ្ញុំ​តែងតែ​ចង់​បាន​៣​ពិន្ទុ​ជា​និច្ច។ យើង​ត្រូវ​ការ​ឈ្នះ។ វា​មិន​មែន​ជា​បញ្ហា​ទេ បើ​អ្នក​លេង​ទល់​ក្រុម Liverpool , Man City ​ឬ Brighton ​នោះ។ ​ការ​លេង​ល្អ ​និង​លទ្ធផល​សុទ្ធ​តែ​អាច​កែប្រែ​បាន”​៕

ប្រភព៖ DailyMail

  • Ole ៖​ខ្ញុំ​ជឿ Man Utd ​នឹង​ល្អ​ឡើង​វិញ ​មិន​ចំណាយ​ពេល​៣០​ឆ្នាំ​ទេ​