ខ្សែប្រយុទ្ធ Cristiano Ronaldo បានរកគ្រាប់បាល់១គ្រាប់ថែមទៀតហើយ ក្នុងជ័យជម្នះលើក្រុម Bologna ២-១ ក្នុងក្របខណ្ឌ Serie A ។មុនការប្រកួតចាប់ផ្ដើម ក្រុម Juventus ក៏បានអបអរកំណត់ត្រារបស់ Ronaldo ដែលរកបាន៧០០គ្រាប់ក្នុងអាជីពបាល់ទាត់ខ្លួនផងដែរ។ ខណៈដែលពេលប្រកួតវិញ នៅត្រឹមនាទី១៩ កីឡាករព័រទុយហ្គាល់រូបនេះរកបាន១គ្រាប់បន្ថែមទៀតទៅហើយ មុនពេល Danilo រកបានគ្រាប់បាល់តាមស្មើឱ្យ Bologna វិញ។
យ៉ាងណាមិញ នៅត្រឹមនាទី៥៤ Pjanic ក៏រកបាន១គ្រាប់ទៀត ដែលជាគ្រាប់បាល់ជ័យជម្នះឱ្យក្រុម Juventus តែម្ដង។ឆ្លងកាត់៨ប្រកួតមកនេះ ក្រុមរបស់លោក Sarri បានឡើងលើកំពូលតារាងហើយ ដោយដេញពីក្រោយដោយក្រុម Inter Milan ដែលមាន១៨ពិន្ទុ ពីការប្រកួត៧ប្រកួត៕
ប្រភព៖ DailyMail