Valverde៖ ​កីឡាករ​កំពូល​ៗ តែងតែ​រត់​រក​គ្នា​ជា​និច្ច​

ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​៣​នាក់​របស់ Barcelona ​គឺ Messi , Suarez ​និង Griezmann ​រក​បាន​ម្នាក់​១​គ្រាប់​ជួយ​ក្រុម​ឈ្នះ Eibar ​៣-០ ​ឡើង​ឈរ​កំពូល​តារាង​កាល​ពី​យប់មិញ​នេះ។ក្រោយ​ពី​ជ័យជម្នះ​និង​មាន​ឱកាស​ឈរ​នៅ​កំពូល​តារាង​នេះ​ហើយ លោក Valverde ​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “ពួកគេ​ប្រឹងប្រែង​ធ្វើ​ជាមួយ​គ្នា​ខ្លាំង។ នេះ​ជា​រង្វាន់​សម្រាប់​ពួកគេ ពួកគេ​រក​គ្រាប់​បាល់​បាន​គ្រប់​គ្នា ពួកគេ​ចាប់​ផ្ដើម​យល់​ចិត្ត​គ្នា​បណ្ដើរ​ៗ​ហើយ។

កីឡាករ​កំពូល​ៗ តែងតែ​រក​ចំណុច​ចុះ​សម្រុង​គ្នា​បាន​ជា​និច្ច”។រំលឹក​ថា​ Griezmann ​ជា​កីឡាករ​ថ្មី​ដែល​ក្រុម Barcelona ​ទើប​ទិញ​ពី Atletico Madrid ​មក ​ហើយ​រូបគេ​ប៉ុន្មាន​ប្រកួត​ដើម​រដូវ​កាល​នេះ ពិបាក​លេង​យល់​ចិត្ត​គ្នា​ជាមួយ​សមាជិក​ក្រុម៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT