ក្រុម Real Madrid បានភ្លាត់ចាញ់ក្រុម Mallorca ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ ធ្វើឱ្យតំណែងឈរកំពូលតារាងរបស់ពួកគេបាត់បង់ទៅហើយ។ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយដែលក្រុម Real Madrid ចាញ់ក្រុមចំណូលថ្មីបែបនេះ។ ត្បិតអីការបរាជ័យនេះ ក៏ធ្វើឱ្យពួកគេបានបាត់បង់តំណែងលេខ១ទៅហើយ ឱ្យទៅក្រុម Barcelona វិញ។ ក្រុមអ្នកមានបុណ្យឈ្នះក្រុម Eibar ក្នុងលទ្ធផល ៣-០ ល្មមគ្រប់គ្រាន់ធ្វើឱ្យក្រុមនេះបានលេខ១កំពូលតារាងបានហើយ។
និយាយពីការប្រកួតយប់មិញនេះ ក្រុម Real Madrid បាត់បង់កីឡាករសំខាន់ៗច្រើននាក់ ស្របពេលពួកគេមានគ្នាត្រឹម១០នាក់ទៀត ក្រោយពី Odriozola បានកាតក្រហមនៅនាទី៧៤៕
ប្រភព៖ DailyMail