ប្រធានក្រុមអ្នកមានបុណ្យ Lionel Messi ត្រូវបានចុចឈ្មោះជាកីឡាករល្អបំផុតប្រចាំសតវត្សទី ២១។ នេះបើយោងតាមគេហទំព័រ The Independent បានវាយតម្លៃ។
ការរៀបចំណាត់ថ្នាក់នេះ ក៏បានចុចឈ្មោះ Cristiano Ronaldo នៅចំណាត់ថ្នាក់ទី ២ ស្របពេល Xavi Hernandez ឈរលេខ ៣ រីឯ Ronaldinho ឈរលេខ ៤ និង Andres Iniesta ឈរលេខ ៥ ពោលគឺកីឡាកររបស់ Barcelona មាន ៤ រូបទៅហើយ។
គួររំឭកថា Messi ក៏ទើបតែទទួលបានពានស្បែកជើងមាសលើកទី ៦ បន្តនាំមុខលើ Cristiano ដែលមាន ៤ លើក។ សមាសភាពពាន Ballon d’Or ឆ្នាំ ២០១៩ រវាង Messi និង Ronaldo នឹងត្រូវបានកាត់សេចក្តីយកឈ្នះចាញ់ ស្របពេលបច្ចុប្បន្នមាន ៥ ក្នុងដៃស្មើគ្នា៕
ប្រភព៖ SportBible