ក្លឹបហង្សក្រហម Liverpool បានប្រកាសថ្មីៗនេះពីកិច្ចព្រមព្រៀងបន្តកុងត្រាថ្មីជាមួយកីឡាករ Joel Matip ដល់ឆ្នាំ ២០២៤។
កីឡាករវ័យ ២៧ ឆ្នាំបានក្លាយជាចំណែកដ៏សំខាន់មួយក្រោមការដឹកនាំដោយលោក Jurgen Klopp ដែលជាញឹកញយលោក Klopp ច្រើនដាក់ខ្សែការពារកណ្តាលរូបនេះឲ្យចាប់ដៃជាមួយនឹង Virgil van Dijk។
Matip បានមកចូលរួមជាមួយ Liverpool នាឆ្នាំ២០១៦ នៅលក្ខខណ្ឌផ្ទេរចេញឥតតម្លៃខ្លួនពីទ្រនំចាស់ Schalke 04។
ថ្លែងជុំវិញការបន្តកុងត្រាថ្មី Matip និយាយថា៖ “វាជាអារម្មណ៍ដ៏ល្អមួយក្នុងការក្លាយជាផ្នែករយៈពេលយូរជាមួយនឹងក្លឹប បើមើលពីក្រៅអ្នកដឹងស្រាប់ហើយ Liverpool ជាក្លឹបដ៏ធំមួយ តែបើអ្នកស្ថិតនៅខាងក្នុងទៀត នោះកាន់តែមានអារម្មណ៍ពិសេសបំផុត”៕
ប្រភព៖ Metro