ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានចេញប្រកាសជាសាធារណៈដ៏កម្រ ឬអាចថាដំបូងគេនៅកម្ពុជា ក្នុងការបញ្ចប់កិច្ចសន្យាកីឡាករអ្នកចាំទី អាំង សំអាត កាលពីពេលម្សិលមិញនេះ ក្រោមហេតុផលមិនគោរពវិន័យផ្ទៃក្នុង។
តាមទម្លាប់ គេកម្រឃើញមានលិខិតប្រកាសបែបនេះណាស់នៅក្នុងបាល់ទាត់។ អាំង សំអាត ទំនងជាពិបាកក្នុងការរកក្លិបថ្មី ត្បិតហេតុផលត្រូវបានទម្លាយជាសាធារណៈក្នុងការឲ្យមហាជនដាក់បន្ទុកលើរូបគេ។
គួរបញ្ជាក់ថា អ្នកចាំទីរូបនេះ កំពុងត្រូវបានអ្នកគាំទ្រតាមដាន ត្បិតគេបានជួយគិរីវង់យ៉ាងច្រើន។ គិតត្រឹមសប្តាហ៍នេះ គិរីវង់ កំពុងឈរលេខ៨ក្នុងលីគកំពូលកម្ពុជា ដោយមាន៣១ពិន្ទុ លើក្រុមកាត់ចោល បាទី និង កំពង់ចាម ដែលមានត្រឹម ៣ និង ៦ពិន្ទុប៉ុណ្ណោះ។
https://www.facebook.com/Kirivongsoksencheyfc/photos/a.2247777012214257/2482907718701184/?type=3&theater