ក្រុម Everton នឹងត្រូវប៉ះក្រុម West Ham United នៅម៉ោង៦:៣០នាទីល្ងាចនេះ ក្នុងការប្រកួតសប្ដាហ៍ទី៩ពានរង្វាន់ English Premier League ។
ក្រុម Everton បច្ចុប្បន្ននេះកំពុងដុនដាបខ្លាំង ដោយនៅបាតតារាងឯណោះ ព្រោះចាញ់ប៉ុន្មានប្រកួតមកហើយ។ បើទោះជាបរាជ័យច្រើនយ៉ាងនេះក្ដី ប៉ុន្តែលោក Marco Silva អ្នកចាត់ការក្រុមនេះ មិនបារម្ភពីតំណែងរបស់លោកឡើយ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានបញ្ជាក់ថា ការងារដែលគិតតែពីតំណែង មិនមែនជាអ្វីដែលលោកចង់បាននោះទេ។ ដូច្នេះហើយទើបលោកមិនខ្លាច ចំពោះការរឿងដែលក្លឹបនឹងបណ្ដេញលោកចេញឡើយ។
៤ប្រកួតមកហើយដែលក្រុម Everton បរាជ័យនៅលីគអង់គ្លេស ហើយការប៉ះក្រុម West Ham នៅថ្ងៃនេះទៀត ប្រសិនបើចាញ់ នោះលោក Silva អាចនឹងបាត់បង់តំណែងហើយ៕ប្រភព៖ Dailymail