ជំនួប El Clasico រវាងក្រុម Barcelona និង Real Madrid បានលើកពេលពីថ្ងៃ២៦ខែនេះ ទៅលេងនៅថ្ងៃទី១៨ខែធ្នូឆ្នាំ ២០១៩វិញហើយ ដោយសារបញ្ហាអសន្តិសុខនៅក្រុងបាសេឡូណា។
ជាមួយនឹងការផ្លាស់ប្ដូរពេលប្រកួតនេះដែរ អាចនឹងមានផលប៉ះពាល់ដល់ក្លឹបមួយចំនួនដែរ ជាពិសេសគឺការរៀបចំក្រុមតែម្ដង។ យ៉ាងណាមិញ ចំពោះរឿងនេះ លោក Zidane អ្នកចាត់ការក្រុម Real Madrid បាននិយាយថាក្រុមអធិរាជស មិនរើសកន្លែងប្រកួតនោះទេ ឱ្យតែ La Liga ចាត់ចែងនិងបានប្រាប់មុន ទោះលេងនៅពេលណាក៏បាន។ លោកបន្ដថា អ្វីដែលក្រុមការងារត្រូវការ គឺពេលវេលាប្រាកដមួយដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត។
ក្រុម Real Madrid បច្ចុប្បន្ននេះកំពុងមានកីឡាកររបួសច្រើន។ ជាក់ស្ដែង Modric , Bale , Kroos និងកីឡាករក្នុងក្រុមមួយចំនួនទៀត មិនអាចចូលលេងបានឡើយក្នុងការប្រកួតទល់ក្រុម Real Mallorca នៅចុងសប្ដាហ៍នេះ៕ប្រភព៖ Marca