ខ្សែប្រយុទ្ធ Mario Mandzukic លែងមកហ្វឹកហាត់ជាមួយសមាជិកក្រុម Juventus ទៀងទាត់ទៀតហើយ ដោយសារតែរូបគេកំពុងរវល់ចរចាជាមួយក្រុម Manchester United ។
លោក Sarri អ្នកចាត់ការក្រុម Juventus បានប្រកាសដូចខាងលើនេះ ក្រោយពីមានគេសួរច្រើនរឿងមិនឃើញ Mandzukic មកហ្វឹកហាត់ជាមួយក្រុម។ លោកបានបន្ដទៀតថា កីឡាករក្រូអាតរូបនេះបានត្រៀមជាស្រេចក្នុងការផ្ទេរចេញនៅខែមករា ព្រោះបច្ចុប្បន្នរូបគេសម្រាកនៅផ្ទះ ហើយក៏មិនបានទាក់ទងជាមួយក្រុមការងារលោកដែរ។
ខ្សែប្រយុទ្ធខាងលើមិនបានលេងសោះឱ្យក្រុម Juventus នារដូវកាលនេះ ពោលគឺក្រោមការដឹកនាំរបស់លោក Sarri តែម្ដង។ គេជឿជាក់នៅខែមករាខាងមុខ Man Utd នឹងទិញយកអតីតកីឡាករ Bayern Munich ម្នាក់នេះហើយ ក្រោយពីភាគីសងខាងចរចាគ្នាច្រើនដងដែរ៕ប្រភព៖ Dailymail