Messi ​៖​មាន​កីឡាករ Barcelona ​ច្រើន​នាក់​មិន​ចង់​ឱ្យ Neymar ​មក​វិញ​

Lionel Messi ​បាន​បង្ហើប​ថា​ក្នុង​ក្រុម Barcelona ​មាន​កីឡាករ​ច្រើន​នាក់ ដែល​មិន​ចង់​ឃើញ​វត្តមាន Neymar ​ត្រលប់​មក​រួម​ក្រុម​វិញ។

កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ Neymar ​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ផ្ទេរ​មក​លេង​នៅ​ក្រុម Barcelona ​វិញ ​ខណៈ​ដែល​សាមី​ខ្លួន​ក៏​បាន​ប្រកាស​ជាប់​រហូត​ដែរ។ តែ​ក្រោយ​មក ​ដោយសារ​តែ​ក្រុម PSG ​បាន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ពេក ​រហូត​ដល់​ក្រុម​អ្នក​មាន​បុណ្យ​មិន​អាច​ចំណាយ​បាន ទើប​បាន​ជា​ការ​ផ្ទេរ​ណា​មួយ​មិន​កើត​មាន​ឡើង​ឡើយ។

ជាមួយ​រឿង ​Neymar ​នេះ​ដែរ Messi ​ក៏​បាន​និយាយ​បន្តិច​ដែរ​ថា​៖ “វា​ពិបាក​ក្នុង​ការ​យក​គាត់​មក​វិញ។ ដំបូង ព្រោះ​វា​ពិបាក​ក្នុង​ការ​ឃើញ​គាត់​ចាកចេញ ​ហើយ​ទី​២​ព្រោះ​គាត់​ចាកចេញ​ដោយ​របៀប​ណា។ ​មាន​មនុស្ស​ច្រើន​ក្នុង​ក្លឹប ​ដែល​មិន​ចង់​បាន​គាត់​មក​វិញ។ ប្រសិន​បើ​កីឡា ​Ney ​គឺ​ជា​កីឡាករ​ល្អ​ម្នាក់​លើ​លោក ប៉ុន្តែ​ខ្ញុំ​យល់​ថា​មាន​កត្តា​ច្រើន​ទៀត”។

Neymar ​លេង​បាន​ល្អ​ណាស់​នៅ PSG ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​របួស​កំពុង​ញ៉ាំញី​អាជីព​របស់​គេ។ គេ​សន្និដ្ឋាន​ថា​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​កីឡាករ​ប្រេស៊ីល​រូប​នេះ នឹង​ចាកចេញ​ពី​បារាំង​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT