លោក Jorge Sampaoli គ្រូបង្វឹកក្រុមអាហ្សង់ទីន កំពុងតែព្យាយាមផ្សះផ្សាជាមួយកីឡាករក្នុងក្រុមវិញហើយ បន្ទាប់ពីជ័យជម្នះ ២-១ លើក្រុមនីហ្សេរីយ៉ា ហើយបានឡើងវគ្គ១៦ក្រុមចុងក្រោយ។
ក្រោយពីចប់ការប្រកួតយប់មិញនេះ លោក Jorge Sampaoli បាននិយាយដូច្នេះថា៖ “ខ្ញុំមានមោទនភាពណាស់ ដែល Messi បានមកអោបខ្ញុំ ពេលចប់ការប្រកួត។ គាត់បានដឹងថាខ្ញុំប្រឹងប្រែងជួយក្រុមអាហ្សង់ទីនយ៉ាងណារាល់ថ្ងៃនេះ។ ខ្ញុំមានឱកាសបានធ្វើដំណើរជាមួយគាត់ ហើយយើងបានចែករំលែករឿងរ៉ាវគ្នាទៅវិញទៅមក”។
គ្រូបង្វឹកខាងលើមានរឿងរ៉ាវប៉ះទង្គិចពាក្យសម្ដីគ្នាជាច្រើនជាមួយកីឡាករក្នុងក្រុមអាហ្សង់ទីន ក្រោយពីដឹកនាំក្រុមបើកឆាក World Cup មិនបានល្អ។ យ៉ាងណាមិញ ក្រោយពីប្រកួតយប់មិញឈ្នះទៅ លោកអាចនឹងធូរស្រាលចិត្តបន្តិចហើយ ដើម្បីត្រៀមខ្លួនលេងវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុមបារាំង៕ប្រភព៖ DailyMail