នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យក្លឹប Real Madrid នឹងបើកការតតាំងប្រកួតជុំទី ៩ ទល់ក្រុមបាតតារាង Mallorca។ នៅប្រកួតក្នុងទឹកដី Son Moix ពេលខាងមុខនេះ Zinedine Zidane ហាក់អវត្តមានកីឡាករសំខាន់ច្រើនមិនថានៅតំបន់ការពារ ប្រយុទ្ធនិងតំណែងអ្នកចាំទី។
ខ្សែការពារកណ្តាល Raphael Varane, អ្នកចាំទី Thibaut Courtois និងខ្សែប្រយុទ្ធស្លាប Gareth Bale សុទ្ធសឹងខកខានការប្រកួតខាងមុខ ដោយសារជួបបញ្ហារបួស។ លើសពីនេះកីឡាករផ្សេងទៀតដូចជា Marco Asensio, Nacho Fernandez, Lucas Vazquez, Luka Modric និង Toni Kroos ក៏សុទ្ធសឹងត្រូវខកខានដូចគ្នាផងដែរ។
បញ្ជាក់ថាសព្វថ្ងៃ Real កំពុងក្តោបក្តាប់តំណែងនៅកំពូលតារាងបណ្តោះអាសន្ន ក្រោយមាន ១៨ ពិន្ទុឈ្នះ ៥ ស្មើ ៣ មិនទាន់ចាញ់ ខណៈ Mallorca ជាក្រុមឈរលេខ ១៨ មាន ៥ ពិន្ទុទើបឈ្នះ ១ ប្រកួតប៉ុណ្ណោះ៕ ប្រភព៖ BeSoccer