Ivan Rakitic នឹងមិនផ្លាស់ទៅចូលរួមនៅទ្រនំនៃក្លឹបបិសាចក្រហម Manchester United នាខែមករា ឆ្នាំ ២០២០ ខាងមុខនេះឡើយ ពោលគឺដោយសារសម្ពាធពីការហាមឃាត់របស់គ្រួសារដែលមិនព្រមឲ្យកីឡាករក្រូអាតទៅរស់នៅក្នុងប្រទេសអង់គ្លេស។
ខ្សែបម្រើក្លឹប Barcelona នារដូវកាល ២០១៩/២០ បានបាត់បង់ឱកាសលេងច្រើន ជាសញ្ញាអវិជ្ជមានដែលធ្វើឲ្យមានការជឿជាក់ថាការឈរជើងរបស់គេនៅ Camp Nou គឺមិននឹងននោះឡើយ។ លោក Valverde បានផ្តល់ឱកាសដល់ចំណូលថ្មី Melo, de Jong និងជើងចាស់ Busquets ច្រើនជាង។
ជាលទ្ធផលបិសាចក្រហមទំនងមិនអាចនាំយក Rakitic មក Old Trafford បាននោះទេ នាទីផ្សារដោះដូររដូវរងា ព្រោះដោយសារកត្តាគ្រួសាររបស់សាមីខ្លួនដែលបានធ្វើការហាមឃាត់។ បែបណាមិញជម្រើសក្នុងដៃដែលនៅសេសសល់កីឡាករវ័យ ៣១ ឆ្នាំនៅសល់ទ្រនំ PSG (បារាំង), Inter Milan និង Juventus (អ៊ីតាលី) ផ្សេងទៀត៕ ប្រភព៖ Sportsmole