ក្តៅ! មុន​នេះ​ Dortmund ទើប​ត​កុងត្រា​ថ្មី​ឲ្យ​រ៉ាដា​របស់​ក្លឹប Barcelona មួយ​រូប

មុន​នេះ​បន្តិច​ក្លឹប Borussia Dortmund ទើប​តែ​ទទួល​បាន​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ Raphael Guerreiro ​រហូត​ដល់​ឆ្នាំ ២០២៣។

កីឡាករ​រូប​នេះ​បាន​ផ្លាស់​ចេញ​ពី FC Lorient មក​ចូលរួម​នៅ BVB នា​រដូវ​ក្តៅ​ឆ្នាំ ២០១៦ ហើយ​មក​ទល់​ពេល​នេះ​បង្ហាញ​ខ្លួន​បាន ៦១ លើក​រក​បាន ១០ ​គ្រាប់ ​គ្រា​ដែល​កុងត្រា​ចាស់​ត្រូវ​ផុត​ឆ្នាំ​ក្រោយ តែ​បន្ត​ថ្មី​ឡើង​ ៣ ឆ្នាំ​បន្ថែម​ទៀត។

ថ្លែង​ប្រាប់​ជា​ផ្លូវការ Guerreiro និយាយ​ថា៖ “Dortmund ជា​ក្លឹប​ល្អ​មួយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​កក់ក្តៅ​ដូច​ជា​គ្រួសារ​តែ​មួយ​អស់​រយៈ​ពេល ៣ ឆ្នាំ​មក​នេះ ហើយ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ក្រុម​សម្រេច​នូវ​គោលដៅ​របស់​ពួក​គេ”។

រំឭក​ដែរ​ថា​កាល​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ ២០១៩ មុន​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​បើក​ទ្វារ Guerreiro ក៏​ធ្លាប់​រង​ចចាមអារ៉ាម​ថា​ Barcelona ចង់​បាន​ផង​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT