LaLiga កំពុងឈរលើផែនការណ៍ចង់រៀបការប្រកួតរវាង Villarreal និង Atletico Madrid ក្នុងទីក្រុង Maimi រដ្ឋ Florida សហរដ្ឋអាមេរិក។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៨ ធ្នូ ហើយត្រូវបានគេជឿថាវានឹងក្លាយជាជំនួប LaLiga Santander ជាលើកដំបូងដែលលេងនៅក្រៅទឹកដីអេស្ប៉ាញ។
យោងតាមសារព័ត៌មាន El Confidencial បានឲ្យដឹងថាកិច្ចព្រមព្រៀងរវាងភាគីនៃក្លឹបទាំងសងខាងគឺឈានដល់យល់ព្រមហើយ ពោលគឺកំណត់ចង់លេងនៅកីឡដ្ឋាន Hard Rock Stadium។ ប្រាប់សារព័ត៌មានលោក Fernando Roig ប្រធានក្លឹប Villarreal និយាយថា៖ “ខ្ញុំសង្ឃឹមថាម្តងនេះនឹងបានផ្លែផ្កា ដោយយើងចង់ឃើញ Villlrreal-Atleti អាចលងនៅទីក្រុង Miami”។
លោកបន្ត៖ “ខ្ញុំចង់បានការយល់ព្រមពីភាគីទាំងអស់ ហើយការប្រកួតជំនួប LaLiga ក្រៅតំបន់បែបនេះគឺល្អសម្រាប់អ្នករាល់គ្នា”៕ ប្រភព៖ Marca