ខ្សែការពារឲ្យក្លឹប Paris Saint-Germain គឺកីឡាករ Thiago Silva បានបង្ហាញការយល់ឃើញថាតារាឆ្នើម Sadio Mane របស់ក្លឹបហង្សក្រហម Liverpool សក្ដិសមបំផុតក្នុងការឈ្នះពាន Ballon d’Or។
កីឡាករសេណេហ្គាល់កាលពីរដូវកាលចាស់ក៏ជាចំណែកជួយឲ្យហង្សឈ្នះពាន UEFA Champions League ខណៈនៅ Premier League ប៊ិះតែនឹងលើកពាន ក្រោយចាញ់ City ១ ពិន្ទុ ហើយ Mane រកបាន ២២ គ្រាប់និង Assist ២ លើកសរុប។
Silva និយាយប្រាប់ Echo ថា៖ “Sadio Mane គឺជាកីឡាករលំដាប់ពិភពលោក ដែលគាត់សឹងតែល្អឥតខ្ចោះ ព្រោះគាត់បម្លាស់ទីលឿន ការគ្រប់គ្រងបាល់បានល្អ និងមានភាពឆ្លាតវៃបំផុត”។
លោកបន្ត៖ “តាមរយៈអ្វីដែលគាត់សម្រេចឆ្នាំនេះ ខ្ញុំគិតថា Sane សក្តិសមនឹងឈ្នះពានរង្វាន់ Ballon d’Or”៕ ប្រភព៖ FoxSportAsia